អាហារមិនគួរទទួលទានសម្រាប់ស្ដ្រីអស់រដូវ
អាហារថ្វីដ្បិតតែវាមានមុខងារសម្រាប់ទ្រទ្រង់សុខភាពមែនពិតតែមិនប្រាកដថាអាហារ
ខ្លះនោះល្អដល់សុភាពនោះដែរ មានអាហារខ្លះមានមុខពីរដែលបង្ករគុណវិបត្តិដល់
សុភាពដើម្បីសុខភាពស្ដ្រីនៅវ័យចំណាស់គួរ តែបរិភោគអាហារដែលបង្កការប៉ះពាល់ដល់
សុខភាពតិចបំផុត។
ស្រីត្រូវតែជ្រើសរសើអាហារសម្បូរទៅដោយវីតាមីន គ្រប់ប្រភេទ កាល់ស្យូម កម្រិតជាតិ
កូលេស្ដេរ៉ូលទាប និងសូដ្យូមឱ្យបានគ្រប់គ្រាន់ជាដើមជាពិសេស គួរចៀសវាងនូវរសជាតិ
អាហារមួយចំនួន។
១៖ អាហារដែលមានរសជាតិប្រៃពេក៖អាហារប្រភេទនេះអាចធ្វើឱ្យប្រឈមមុខនឹង
ជម្ងឺលើសឈាម ត្រូវចងចាំថារាង កាយរបស់យើងត្រូវការជាតិប្រៃតែបន្ដិចបន្ដួច
តែប៉ុណ្ណោះ។ ដូចនេះត្រូវទទួលទានអំបិលក្នុង បរិមាណមួយភាគបួននៃស្លាបព្រាកាហ្វេ។
២៖ អាហារដែលមានរសជាតិផ្អែមពេក៖អាចធ្វើឱ្យមានជម្ងឺទឹកនោមផ្អែម សូម
ជ្រើសរើសចំណីអាហារ ដែលមានអត្រាជាតិស្ករទាបដែលមានក្នុងបន្លែ និងផ្លែឈើមួយចំនួន
ដូចជាប៉ោម សារី ស្វាយ ចេក ជាដើម។
៣៖ អាហារដែលមានជាតិខ្លាញ់ច្រើន៖វាជាការពិតរាងកាយរបស់យើងត្រូវការជា
តិខ្លាញ់ដើម្បីផ្ដល់ថា មពលដើម្បីជួយដល់ការស្រូបយកជាតិវីតាមីនទៅក្នុងខ្លួនរបស់
យើង។គួរចៀសវាងអាហារដែល សម្បូរទៅដោយខ្លាញ់សត្វគ្រប់ប្រភេទ ព្រោះការបរិភោគ
លើសកម្រិតធ្វើឱ្យរាងកាយប្រឈមមុខនឹង ជម្ងឺបេះដូងជាពិសេសសរសៃអាកទែរ។
៤៖ មិនត្រូវទទួលទានជាតិសាច់តាមចិត្ដនឹកឃើញនោះទេ៖ព្រោះសាច់សត្វមួយចំនួនដូចជាពួក
សាច់ ពណ៌ក្រហមជាដើមអាចធ្វើឱ្យរាងកាយរបស់យើងធាត់លើសទម្ងន់់ដែលធ្វើឱ្យជួប
ផលវិបាកមួយ ចំនួនដូចជាឈឺជង្គង់ជាដើមព្រោះមិនអាចទ្រទ្រង់ទម្ងន់ខ្លួនដ៏ធ្ងន់បាន៕
អាហារមិនគួរទទួលទានសម្រាប់ស្ដ្រីអស់រដូវ
Reviewed by Unknown
on
2:12 AM
Rating:
.jpg)
No comments: