Kim Dotcom ឲ្យ $1ម៉ឺនដុល្លារដល់អ្នកដែល Hack គេហទំព័រថ្មីបាន
ដោយមាននូវទំនុកចិត្តខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន លោក Kim Dotcom ស្ថាបនិក
Mega Upload បានប្រកាសនៅលើបណ្ដាញ Twitterថា នឹងជួនរង្វាន់ទឹកប្រាក់ចំនួន ១ម៉ឺនអឺរ៉ូ
ដល់ជនណាដែលមានសមត្ថភាព Hack ប្រភពគេហទំព័រថ្មីរបស់លោក។
កាលពីសប្ដាហ៍មុន លោក Dotcom បាននិយាយថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅពេលដែលបានឮថា មាន Hacker អាចវាយលុក គេហទំព័រ Mega ថ្មីដែលលោកទើបតែ
ដំណើរការបានរយៈពេល ១សប្ដាហ៍។ លោក បាននិយាយនៅលើប្លក់របស់ Mega ថា លើកមាន
ភាពជឿជាក់លើប្រភពសុវត្ថិភាព និងក្រុមការងាររបស់លោក ដូច្នេះគ្មាននរណាដែលចូលលួច
ទិន្នន័យ និងផ្លាស់ប្ដូរលេខសង្ងាត់របស់អ្នកប្រើ Mega ថ្មីនេះឡើយ។
យោងតាមសម្ដីរបស់ Kim Dotcom បានឲ្យដឹងថា មានឯកសារជាង ៥០លានហើយដែលបាន
រក្សាទុក ព្រមទាំងមានអតិថិជនជាង ១លាននាក់បានចុះឈ្មោះ ក្រោយពេលដែលដាក់ឲ្យប្រើ
ជាសាធារណៈបាន ១ថ្ងៃ៕
Kim Dotcom ឲ្យ $1ម៉ឺនដុល្លារដល់អ្នកដែល Hack គេហទំព័រថ្មីបាន
Reviewed by Unknown
on
2:23 AM
Rating:
.jpg)
No comments: