Twitter ត្រូវបាន Hack រហូតដល់ 25 ម៉ឺន​គណនេយ្យ​


​ស្វាគមន៍​ឆ្នាំ 2013 ចូលមក​ដល់ ការ​បំបែក​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ក៏ត្រូវ​បាន​ផ្ទុះឡើង​យ៉ាង​
​ខ្លាំង ហើយ​សម្រាប់​របាយការណ៍​ពី Twitter ថ្ងៃនេះ ប្រព័ន្ធ​សុវត្ថិភាព​របស់​ពួកគេ​ត្រូវបាន​
​បំបែក​ដែល​ព័ត៌មាន​របស់​គណនេយ្យ​ប្រហែល 25 ម៉ឺន​ត្រូវគេ​អាច​ចូលទៅ​យកបាន​។
លោក BobLord ជាប្រធាន​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​របស់ Twitter បាន​និយាយថា ឈ្មោះ​អ្នកប្រើប្រាស់​
​អ​សយ​ដ្ឋា​ន​អ៊ី​មេ​ល និង​លេខ​សម្ងាត់​ត្រូវបាន​គេ​ចូល​យកបាន ប៉ុន្តែ​វា​មិនមាន​គ្រោះថ្នាក់​
​ធ្ងន់​ធរ​ជាង​នេះឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅពេលនេះ Twitter កំពុងដំណើរការ​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​
​អ្នក​វាយប្រហារ​ក្នុងករណីនេះ និង​គួរបញ្ជាក់​ម្តង​ទៀតថា លោកអ្នក​គួរតែ​ធ្វើការ Disable
Java ពី​កុំព្យូទ័រ​ផងដែរ​៕


Twitter ត្រូវបាន Hack រហូតដល់ 25 ម៉ឺន​គណនេយ្យ​ Twitter ត្រូវបាន Hack រហូតដល់ 25 ម៉ឺន​គណនេយ្យ​ Reviewed by Unknown on 2:33 AM Rating: 5

No comments:

Powered by Blogger.