Google បំណងប្រើគ្រឿងអលង្ការជំនួស password!
Google មានបំណងផលិតចិញ្ចៀនដែលមិនគ្រាន់តែសម្រាប់សំអិតសំអាងនៅលើម្រាមដៃនោះទេ
តែថែមទាំងមានមុខងារជាកូនសោសម្រាប់ Log ចូលគណនីកុំព្យូទ័រ ឬគណនីអនឡាញផ្សេងៗបានទៀតផង។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ mashable ពីពេលថ្មីៗនេះ។
អនុប្រធានផ្នែកសុវត្ថិភាព លោក Edric Grosse និងវិស្វករ Mayank Upadhyay កាលពីជាង ១ខែមុន បានផ្ដួចផ្ដើមគម្រោងការច្នៃបង្កើត password ទម្រង់ថ្មី ៣-៤របៀបប្រើសម្រាប់ក្ដោបក្ដាប់ឯកសារសំគាល់ខ្លួនរបស់អ្នកប្រើ ជំនួសឱ្យការប្រើលេខកូដ (password)។ Google បានចេញផ្សាយតាមអនឡាញថា ខ្លួនមានគម្រោងធ្វើកំណែប្រែ Password ដោយជំនួសមកវិញនូវការប្រើ USB ដែលមានឯកសារសំគាល់ខ្លួននៅលើនោះ ក៏អាចឱ្យគេមានសិទ្ធិ Log ចូលទៅគណនីផ្ទាល់ខ្លួនបានដែរ។
Google មិនបញ្ឈប់គម្រោងត្រឹមប៉ុណ្ណោះឡើយ ថ្មីៗនេះក្រុមហ៊ុនរុករកដ៏ធំមួយនេះ ថែមទាំងបានអភិវឌ្ឍចិញ្ចៀនទំនើបអស្ចារ្យព្រោះបានបញ្ចូលលេខសំងាត់ (password token) នៅលើនោះ។ អ្នកពាក់មិនគ្រាន់តែពាក់ចិញ្ចៀនប៉ុណ្ណោះទេ តែថែមទាំងបានភ្ជាប់ password ស្រាប់ទៅជាមួយគេ និងអាចប្រើជំនួស password ធម្មតានៅលើគណនីផ្សេងៗលើបណ្ដាញអ៊ីនធឺណិតបាន។
កំណែប្រែថ្មីនេះ នឹងផ្ដល់សុវត្ថិភាពដល់អ្នកប្រើកាន់តែខ្ពស់ជាងការវាយបញ្ចូល password រាប់ដង ព្រោះបើសង្កេតមើល នាពេលបច្ចុប្បន្ននេះ មានគណនីនៅលើសេវាកម្មអនឡាញជាច្រើនត្រូវបាន Hacker អុកឡុកយ៉ាងសម្បើម ដែលអាចឈានរហូតដល់បាត់បង់ផលប្រយោជន៍ (ឯកសារសំខាន់, ប្រាក់កាសដែលបានដាក់នៅតាមបណ្ដាធនាគារ ជាដើម)។
តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំបានបញ្ជាក់ច្បាស់ថានឹងសម្រេចគម្រោងនេះបាននៅពេលណាជាក់លាក់នៅឡើយទេ។

Reviewed by Unknown
on
6:14 PM
Rating:

No comments: