រុស្ស៊ីគ្រោងបង្កើតមន្ទីរពិសោធន៍លំហអាកាសស្វ័យប្រវត្តិ
ក្រុមភ្នាក់ងារអវកាសបាននិយាយថា ក្រុមហ៊ុនអវកាសឧស្សាហកម្ម Energia របស់រុស្ស៊ី បានទទួលជ័យជម្នះ ទៅលើកិច្ចសន្យាមួយ ដើម្បីបង្កើតមន្ទីរពិសោធន៍ នៅក្នុងគោលចរ លំហអាកាស។ ប្រភពព័ត៌មានរុស្ស៊ី RIA Novosti គឺជាអ្នកដេញថ្លៃតែមួយគត់ដែលបានទទួលជ័យជម្នះ នៅក្នុងកម្មវិធីចុះកិច្ចសន្យា របស់ភ្នាក់ងារលំហអាកាស Federal របស់ប្រទេសរុស្ស៊ីនៅពាក់កណ្តាល ខែតុលាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ យានមន្ទីរពិសោធន៍ ដែលនឹងត្រូវបានបង្កើតឡើង នៅក្នុងគោលបំណងជាច្រើនមានឈ្មោះថា Oka-T-MKS នឹងត្រូវបង្កើតដោយឧបករណ៍ ស្វ័យប្រវត្តិនៅក្នុងគោលចរលំហអាកាស។ ហើយវាអាចមានសមត្ថភាព អាចផ្ទុកឧបករណ៍ផ្សេងៗ បានជិត ៨១៥គីឡូក្រាម។
មិនតែប៉ុណ្ណោះវានឹងមាន តួនាទីនៅក្នុងកិច្ចការស្រាវជ្រាវអំពី សារធាតុនិងរូបធាតុដែលមាន នៅក្នុងលំហអាកាស ជីវសាស្ត្រ និងវេជ្ជសាស្ត្រ។ គួរបញ្ជាក់ដែរថា យានមន្ទីរពិសោធន៍នេះ នឹងត្រូវបង្កើតរួចរាល់ ព្រមទាំងធ្វើការបង្ហោះទៅកាន់ គោលចរលំហអាកាស នៅក្នុងឆ្នាំ ២០១៥ខាងមុខនេះ៕
រុស្ស៊ីគ្រោងបង្កើតមន្ទីរពិសោធន៍លំហអាកាសស្វ័យប្រវត្តិ
Reviewed by Unknown
on
12:14 AM
Rating:

No comments: