ជែក ស្ពាយជ័យជំនៈពីអូស្ដ្រាលី
ភ្នំពេញៈម្ចាស់បទ “សេដ្ឋីស្រុកស្រែ” លោក ជែក កំពុងទទួលបានជោគនៅក្រៅស្រុកដោយមានការគាំទ្រយ៉ាង ច្រើនកុះករពីសំណាក់បងប្អូនខ្មែររស់នៅលើទឹកដីអូស្ដ្រាលី ខណៈលោកចេញទៅសម្ដែងកាលពីខែតុលា និង ខែវិឆ្ឆិកា កន្លងមកនេះ ។
ប៉ុន្ដែគេសង្កេតឃើញថា តារារូបនេះហាក់បីដូចស្ងប់ស្ងាត់នៅក្នុងស្រុកទៅវិញ។
លោក ជែក បាននិយាយដោយរីករាយថា “ខ្ញុំមានមោទនៈភាពណាស់ដែលបងប្អូនខ្មែររស់នៅទីនោះមានការគាំទ្រ និងស្រឡាញ់លោក ហើយលើសពីនេះទៀតនោះ មិនថាបងប្អូនក្មេងៗនោះទេ មានទាំងចាស់ៗក៏សរសើរ និងគាំទ្រការសម្ដែងរបស់លោកផងដែរ។ លោក ជែក បាននិយាយទៀតថា ក្នុងពេលសម្ដែងនៅប្រទេសអូស្ដ្រាលីនោះ លោកតែងតែទទួលបានការគោរពចូលចិត្ដពីបងប្អូនក៏ដូចម្ចាស់ស្ប៉នស័រ ដែលបានធានារូបលោកចេញទៅសម្ដែងផងដែរ។
ក្រោយពេលវិលចូលស្រុកវិញ លោកជែក ដែលភាគច្រើនទស្សនិកជនហៅថា លោកសេដ្ឋីស្រុកស្រែ នោះក៏ត្រូវបានផលិតកម្មក្នុងស្រុកមួយហៅឱ្យទៅច្រៀង តែលោកកំពុងតែពិចារណាថាគួរច្រៀងឱ្យផលិតកម្មនោះឬយ៉ាងណា។ ប៉ុន្ដែគេចាប់អារម្មណ៍សកម្មភាពសិល្បៈរបស់តារារូបនេះ បែរជាមានទីផ្សារខ្ពស់នៅក្រៅស្រុកទៅវិញ បន្ទាប់ពីតារារូបនេះបានឈប់ពីផលិតកម្មរ៉ុកជាច្រើនខែមកហើយនោះ។
កំលោះសង្ហារូបនេះបានបញ្ជាក់ថា នៅក្នុងពេលសម្ដែងនៅប្រទេសអូស្ដ្រាលីនេះផងដែរ លោកក៏មានក្រមុំៗនៅទីនោះសុំស្រឡាញ់ច្រើនដែរ តែលោកមិនទាន់ចាប់អារម្មណ៍នឹងគិតគូរអំពីបញ្ហានេះនៅឡើយទេ ព្រោះចង់យកពេលវេលានេះទៅស្ដាកេរ្ដ៍ឈ្មោះឱ្យកាន់់តែល្បីថែមមួយគកម្រិតទៀតសិន។
តារារូបនេះការបោះជំហ៊ានចូល សិល្បៈដំបូងបានទទួលការគាំត្រយ៉ាងលើសលប់នៅបទចម្រៀងសេដ្ឋីស្រុកស្រែ បទចុងភៅខកស្នេហ៍ បទមាន អូនគ្រប់គ្រាន់ និងបទជួបស្នេហ៍ថ្ងៃបុណ្យណូអែលជាដើម។ បទទាំងនេះខណៈដែលលោកមានវត្ដមាននៅក្នុង ផលិតកម្មរ៉ុកនោះ។ ប៉ុន្ដែសព្វថ្ងៃនេះមា្ចស់បទសេដ្ឋីស្រុកស្រែរូបនេះកំពុងតែលោតចាប់យកភាពល្បីល្បាញនៅក្រៅស្រុកគួរជាទីមោទនៈបំផុត។
ទោះយ៉ាងណាលោក ជែក បានបញ្ជាក់ថា លោកនឹងត្រៀមចូលទៅផលិតកម្មថ្មីមួយទៀតនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្ដាកេរ្ដ៍ឈ្មោះក្នុងស្រុកកុំឱ្យបាត់ឈ្មោះ ៕
ជែក ស្ពាយជ័យជំនៈពីអូស្ដ្រាលី
Reviewed by Unknown
on
1:43 AM
Rating:

No comments: